មីស៊ីលជំនាន់ថ្មីធុន DN-3 របស់ចិន ដែលអាចបំផ្លាញ ប្រព័ន្ធ ផ្កាយរណបរបស់សត្រូវ

គេហទំព័រ Defenseworld បានផ្សព្វផ្សាយកាល​ ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថាចិនគ្រោងនឹង បាញ់សាកល្បងនូវមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលជំនាន់ថ្មីរបស់ខ្លួនធុន Dong Neng-3 (DN-3) នៅសប្ដាហ៍ក្រោយ ដែលមីស៊ីលប្រភេទនេះអាចមានសមត្ថភាពបំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានតាមផ្កាយរណប របស់គូសត្រូវ ។

unseee3

ក្រុមមន្ដ្រីស៊ើបការណ៍សម្ងាត់នៃមន្ទីរបញ្ចកោណ (Pentagon) របស់សហរដ្ឋអាមេរិកបានរាយការណ៍ឲ្យដឹងថា គម្រោងការបាញ់សាកល្បងនូវមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលធុន DN-3 របស់ចិននេះគឺអាចប្រព្រឹត្ត ទៅនៅមូលដ្ឋានកងទ័ពមួយក្នុងភាគកណ្ដាលប្រទេសចិន ។

unee2

អ្នកជំនាញការបាញ់សាកល្បងមីស៊ីលធុន DN-3 បានប្រកាសរឹតបន្តឹងរាល់ការហោះហើរទាំងឡាយដែល អាចឆ្លង កាត់ពីលើតំបន់បាញ់សាកល្បងមីស៊ីលនេះកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ។

គម្រោងការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលធុន DN-3 របស់ចិនដែលមានសមត្ថភាព បំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានតាមផ្កាយរណបរបស់សត្រូវនោះ គឺស្របពេលដែលមានសេចក្ដីរាយ ការណ៍មួយ ឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចអភិវឌ្ឍន៍ផ្កាយរណបដោយខ្លួនឯង ដែលអាចបំផ្លាញប្រព័ន្ធបញ្ជូន ព័ត៌មានរបស់គូប្រជែងនៅទីអវកាស ។

unee

មីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលរបស់ចិនធុន DN-3 ធ្លាប់បានបាញ់សាកល្បងរួចម្ដងមកហើយកាល ពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ខណៈប្រភេទមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលរបស់ចិននេះបានបាញ់សា កល្បងជាលើកដំបូងនៅឆ្នាំ២០០៧ ប្រកបដោយជោគជ័យ ៕

ប្រភព៖ dtn7

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org