Samsung វៀតណាម ប្រកាសប្រមូល Note 7 និងប្រគល់ប្រាក់វិញ ព្រមទាំងថែមជូន 67$ សម្រាប់ទិញផលិតផល Samsung

បន្ទាប់ពីសកម្មភាពឈប់ផលិត លក់និងប្តូរ Note 7 របស់ Samsung ទូទាំងសកលលោកមក ក្រុមហ៊ុន​Sam sung វៀតណាម ក៏បានចេញនូវសេចក្តីប្រកាសជាផ្លូវការ ស្តីពីការប្រមូលចូលនូវស្មាតហ្វូន​ Galaxy Note 7​ និងប្តូរជូន ប្រាក់វិញ ដល់អតិថិជនខ្លួនវិញដែរ។

នៅក្នុងសេចក្តីប្រកាសដែលបានផ្ញើទៅកាន់បណ្តាអ្នកសារព័ត៌មាន Samsung វៀតណាមបានឲ្យដឹងថា​ ក្រុម ហ៊ុនសម្រេចចិត្តបញ្ឈប់កម្មវិធីផ្លាស់ប្តូរ Galaxy Note7 ថ្មី និងដាក់អនុវត្តកម្មវិធី ប្រមូលចូល និង​ប្រគល់ប្រាក់វិញ សម្រាប់អតិថិជនប្រើប្រាស់ Galaxy Note 7 ដែលបានទិញផលិតផលមានធានាត្រឹម​ត្រូវនៅប្រទេសវៀតណា ម។ Samsung វៀតណាម ក៏បានក្រើនរំលឹកឲ្យអ្នកប្រើប្រាស់ បិទស្មាតហ្វូន Note 7 និងឈប់ប្រើប្រាស់វាតទៅទៀតដែរ។

ជាក់ស្តែង ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ Samsung វៀតណាម នឹងបញ្ឈប់អនុវត្តកម្មវិធីប្តូរ Galaxy Note 7 ថ្មី ហើយចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ Samsung វៀតណាម នឹងចាប់អនុវត្ត​កម្មវិធីប្រមូល និងប្រគល់ប្រាក់ជូនអតិថិជនវិញ។

ក្នុងនោះ Samsung វៀតណាមក៏បានលើកទឹកចិត្តអ្នកប្រើប្រាស់ Galaxy Note 7 ទាំងអស់ ដោយពួកគេ​នឹងទទួ លបាន Voucher (សន្លឹកប័ណ្ណ) មានតម្លៃ ១,៥០០,០០០ ដុង (ប្រហាក់ប្រហែល ៦៧ ដុល្លារ) ដើម្បីទិញផលិតផ ល Samsung នៅតាមបណ្តាហាងរបស់ Samsung នៅទូទាំងសកលលោក។ ហើយ​ចាប់ពីថ្ងៃទី១២ ខែតុលា ស្អែកនេះ អ្នកប្រើប្រាស់អាចធ្វើដំណើរមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្ម​អតិថិជនរបស់ Samsung នៅជិតបំ ផុត ដើម្បីខ្ចីស្មាតហ្វូន Samsung មួយគ្រឿងប្រើប្រាស់ជាបណ្តោះ​អាសន្នក្នុង​រយះពេលដែលអ្នកប្រើប្រាស់​ Note 7 បិទស្មាតហ្វូននេះ៕

ប្រភព៖ camnews

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org