Ice Watch Cup 2016 ឧបត្ថម្ភទឹកប្រាក់ចំនួន 2250 ដុល្លារទៅមន្ទីរពេទ្យគន្ធបុប្ផា

ថវិកា ២២៥០ ដុល្លារ គឺជាចំនួនដែលបានរៃអង្គាសពីការចុះឈ្មោះរបស់ក្រុមកីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍ Ice Watch Cup 2016 និងបណ្ដាក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ Pocari Sweat ក្រុមហ៊ុន Goodhill នាំចូលផ្ដាច់មុខលើសាប៊ូកក់សក់ Head & Shoulders ព្រមទាំងមានការសហការឧបត្ថម្ភកម្មវិធីពីខាង ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត ធនាគារ Phillip Bank Plc , ហាង Deluxe Chicken និងពីខាងរោងពុម្ព Cam Idea ដែលបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំផ្ទាល់។

IMG_2428

គួររំលឹកផងដែរកាលពីថ្ងៃទី ១ ខែកញ្ញា ២០១៦ ក្រុមហ៊ុន Watch Empire Co., Ltd បានរៀបចំឲ្យមានសន្និសិទ្ធកាសែតមួយស្ដីអំពីការបើកចាប់ផ្ដើមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយមានឈ្មោះថា “Ice Watch Cup 2016”។ អស់រយះជាងពីរខែនៃការប្រកួតកម្មវិធីកីឡាបាល់ទាត់សប្បុរសធម៍ ice watch cup 2016 ដែលមានការចូលរួមជំរុះ១៦ក្រុមនោះ ទីបំផុតយើងបានរកឃើញ ម្ចាស់ពានរង្វាន់ គឺបានទៅលើក្រុម vonida ដែលមកពីខាង clinic vonida ឯលេខ2 បានទៅក្រុម let’s go ដែលមកពីខាងស្ថានទូកអាមេរិក ព្រមទាំងលេខបីរ គឺបានទៅលើក្រុម OKF។

IMG_2260

លោក សួង ស៊ីម នាយកប្រតិបត្តិក្រុមហ៊ុន Ice Watch បានថ្លែងក្នុងពេលប្រគល់ថវិកាជូនទៅខាងមន្ទីពេទ្យផងដែរថា “ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ជារឿងល្អមួយដើម្បីជួយដល់ក្មេងៗ និងប្រជាជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ។ មន្ទីរពេទ្យគន្ធបុប្ផាមិនអាចអត់ជំនួយបានទេ មានតែបន្ថែម អ៊ីចឹងសូមឱ្យប្រជាជនខ្មែរទាំងអស់ ជួយសង្គមយើង ជួយប្រជាជនយើង។ ម្នាក់ៗតែបន្តិចៗ ១ពាន់រៀល ៤ពាន់រៀល ១ដុល្លារ គឺយើងអាចជួយបានហើយ។ ប្រជាជនយើងមានច្រើនលាននាក់ណាស់។ ថវិកាប្រមូលផ្ដុំឡើងគឺច្រើនមែនទែន ដូច្នេះយើងមានលទ្ធភាពអាចជួយសង្គមយើងហើយ”។ លោកបញ្ជាក់បន្ថែមថា Ice-watch នឹងបង្កើតឲ្យមានព្រឹត្តិការណ៍ពិសេសផ្សេងៗទៀត ដោយមួយភាគនៃថវិកានឹងរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដាច់ស្រយាល ជាពិសេសនោះក្រុមហ៊ុន នឹងនៅបន្តក្នុងការស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត’។

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org