ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ICE Watch Cup 2016

នាពេលបច្ចុប្បន្ន​ឃើញ​ថាវិស័យកីឡា​បាល់​ទាត់ កំពុងមានការរីកចម្រើន និងទទួលបាន​ការ​គាំ​ទ្រយ៉ាងខ្លំាងក្នុងព្រះរាជាណាចក្រកម្ពុជា ហេតុនេះទើបក្រុមហ៊ុន Watch Empire បាន​សម្រេច​បង្កើតកម្មវិធីប្រកួតប្រជែងមួយឈ្មោះថា “ICE Watch Cup​ ២០១៦” ដោយបានការសហការជាមួយក្រុមហ៊ុនឌីជីអ៊ីនធឺណិត ក្រុមហ៊ុនភេសជ្ជះ Pocarisweat ក្រុមហ៊ុនសាប៊ូកក់សក់ head&shoulder និងធនាគារ Phillip រួមជាមួយក្រុមហ៊ុនផ្សេងទៀតជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យបាល់ទាត់ ពិសេសដើម្បីរៃអង្គាសជាមូលនិធិតាមរយៈការ​ចុះ​ឈ្មោះ​របស់ក្រុម​កីឡាបាល់ទាត់ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត។

សម្រាប់ការប្រកួតនេះមានចំនួន ១៦ក្រុម ដែលមកពីក្រុមហ៊ុន​បានចូលរួម​ឧបត្ថមកម្មវិធី និងស្ថាប័ន​ផ្សេង​ៗទៀតជាច្រើន។ ការប្រកួតនេះគឺមានការបែងចែកជា ២ពូល គឺ A និងB ហើយក្នុង១ ពូលមាន ៨ក្រុមស្មើរ។

យ៉ាងណាមិញក្នុងខណះពេលនេះការប្រកួត បានឈានដល់សប្ដាហ៍ទី៥ ហើយ។ ក្រុមខ្លះកំពុងស្វែងរកពិន្ទុទៅវគ្គបន្ត ឯក្រុមខ្លះទៀត ក៏បានជាប់ឈ្មោះរួចស្រេចហើយដែរ។ នេះជាតារាងចំណាត់ថ្នាក់ពូលទាំងពីរ៖

តារាងចំណាត់ថ្នាក់ពូលA.

Aolllwww

តារាងចំណាត់ថ្នាក់ពូលB

Okeoo

 

សូមចូលរួមទស្សនា និងតាមដានការប្រកួតទាំងអស់គ្នា ថាតើក្រុមណាមួយនឹងទទួលបានពានរង្វាន់?

ចូលរួមលេងកីឡា ដើម្បីរក្សាសុខភាព ពិសេសចូលរួមការរៃអង្គាសថវិការជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទំាងអស់គ្នា!

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org