តោះចូលរួមព្រឹត្តិការណ៏​រត់​ជា​គូ Couple Run ដើម្បីរួមចំនែកជួយទៅមន្ទីពេទ្យគន្ធបុប្ផា​ និងបញ្ជាក់ពីទិវានៃក្ដីស្រលាញ់

កម្មពីធីរត់ប្រណាំងជាគូដ៏ធំ ហើយប្លែក Couple Run នឹងប្រព្រឹត្តធ្វើឡើងជាលើកទី២នៅថ្ងៃទី ១៤ កុម្ភៈឆ្នាំ២០១៧ ខាង​មុខនេះក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨៖៣០នាទីយប់​។ ព្រឹត្តិការណ៏នេះ គឺធ្វើឡើងដើម្បី​ចូលរួម​បរិច្ចាគជួយ​ទៅមន្ទីរពេទ្យ​គន្ធបុប្ផា​ និងមួយផ្នែកទៀតឧបត្ថម្ភដល់សហព័ន្ធអត្តពលកម្មស្ម័គ្រ​ចិត្ត តាម​រយៈ​កា​រលក់​សំបុត្រ និងបង្ហាញ​អត្ថន័យ​ពិត​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​រវាង​ប៉ា​ម៉ាក់ បងប្អូន គូ​ស្វាមី​ភរិយា គូ​សង្សារ មិត្តភ័ក្ដិ មិនមែន​ដូច​ជា​​យល់​ច្រឡំ​មួយ​ចំនួន​ដែលគិត​ថា​ជា​ថ្ងៃ​ត្រូវ​មាន​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​នោះ​ទេ។

ក្នុងព្រឹត្តិការណ៏ ​“Couple Run” ថ្ងៃទី ១៤ កុម្ភៈ នេះផងដែរ គឺមានការផ្ដួចផ្ដើមរៀបចំពីក្រុមហ៊ុននាឡិកា Ice Watch ក្រោមការគាំទ្ររបស់ក្រសួង​អប់រំយុវជននិងកីឡា​ និង​  សហពន្ធ័អត្តពលិកម្មស្មគ្រ័ចិត្ត​  រួមជាមួយ​ការឧបត្ថម្ភធំ​ ដោយ ផលិតផល ជំនួយស្មារតី និង រាង្គកាយ Berroca និង​ ភេសជ្ជះ​Pocariswet និងសហការឧបត្ថម្ភកម្មវិធី​  ដោយក្រុមហ៊ុន​ឌីជី អ៊ីនធឺណិត ក្រុមហ៊ុន Reme cosmetics, Libresse, smile mini mart , រោងពុម្ព​ cam idea ព្រមទាំងដៃគូផ្សព្វផ្សាយមាន​ sabay និង​វិទ្យុ វាយោ​ ក្នុងន័យមួយដើម្បីជាការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យពីទិវានៃក្ដីស្រលាញ់ផងដែរ។

 

ក្នុងព្រឹត្តិការណ៏នេះ លោកអ្នកនឹងទទួលបានភាពសប្បាយរីករាយជាមូយល្បែងកំសាន្តប្លែកៗដូចជារត់ចងដៃ ចងជើង រត់ជាមួយតន្រ្តី ជាន់ប៉េងប៉ោង បាញ់ទឹក និងល្បែងសប្បាយៗជាច្រើនផ្សេងៗទៀត។  មិនតែប៉ុណ្ណោះនឹង​មាន​ការ​ប្រគំតន្ត្រី ដែល​ចូលរួមពី​ក្រុមតារាចំរៀង Original Song ជាច្រើន​នាក់មាន​​​ដូចជា កញ្ញា Adda ក្រុម Khmer idol ក្រុម MustcheBand លោក  Hak Record  លោក Vanda និង​ អ្នក​ចំរៀងជាច្រើនទៀត ជាមួយនិងការសម្ដែងប្លែកបែបកំប្លុកកំប្លែង​។

 

សម្រាប់សំបុត្រមួយសន្លឹកតំលៃត្រឹមតែ ៩ដុល្លារ ហើយពិសេសរាល់ការជាវសំបុត្រនឹងទទួលបានអាវយឺតស្រស់ដ៏ស្រស់ស្អាតមួយដើម្បីពាក់ក្នុងកម្ម​វិធីផ្ទាល់ និងកាបូបស្ពាយ ICE WATCH មួយទៀត ហើយនឹងបានកាដូរផ្សេងៗច្រើនទៀត ដែលនឹងចែកជូនថ្ងៃកម្មវីធី។

លោកអ្នកអាចរកជាវសំបុត្របាននៅ៖

» ICE WATCH ផ្លូវមុនីវង្ស ទូរសព្ទលេខ៖ ០៧៧ ៧៥១០០០
» ICE WATCH នៅ AEON MALL ទូរសព្ទលេខ៖  ០៧៧ ៧៥១០០០
» ICE WATCH បាត់ដំបង ទូរសព្ទលេខ៖  ០៧៧ ៣០៣០០០
» ICE WATCH សៀមរាប ទូរសព្ទលេខ៖  ០៩៥ ៨៨៨៨៥០

» នៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៧យប់

» នៅតាមបណ្តាវិទ្យាស្ថាន និងសកលវិទ្យាល័យមួយចំនួន ដែលមានក្រុមនិស្សិតស្មគ្រ័ចិត្តរបស់ Couple Run។

តោះសប្បាយ​ជា​មួយមនុស្ស​ជា​ទី​ស្រលាញ់ និងចូលរួមចំនែក​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ក្នុងព្រឹត្តិការណ៏Couple Run!

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org