​ពាក្យ​ដែល​នារី​ត្រូវតែ​ចងចាំ

ក្នុងនាម​ជា​នារី​ម្នាក់ មិន​ខ្វល់​ថា​អ្នក​រៀបការ​រួច ឬ​មិន​ទាន់ ឬ​លេង​លែស​គ្នា​រួច ឬ​ក៏​នៅ​ក្រមុំ​នោះទេ អ្នក​ត្រូវ​តែ​ចងចាំ​ពាក្យ​មួយចំនួន នោះ​វា​អាច​ធ្វើឱ្យ​ជីវិត​អ្នក​កាន់តែ​ប្រសើរ​ឡើង ដូចនេះ​តើ​មាន​ពាក្យ​អ្វី​ខ្លះ​ទៅ​?

​នារី​ត្រូវតែ​ចង​ចាំ​ថា​នៅពេល​ដែល​ជ្រើសរើស​មនុស្ស​ប្រុស អ្នក​ត្រូវ​តែ​ជ្រើសរើស​អ្នក​ដែល​ចេះ​ស្រលាញ់ និង​ថ្នាក់ថ្នម​អ្នក ហើយ​ទោះបីជា​គេ​ជា​មនុស្ស​ដែល​មាន​សម្ថ​ភាព​ខ្ពស់ មាន​ប្រាជ្ញា​ឆ្លាត​វៃ មាន​ភាព​ក​ត្ត​ញ្ញូ មាន​ភាព​អាណិតអាសូរ​អ្នកដទៃ ប៉ុន្តែ​គេ​មិនចេះ​ថ្នាក់ថ្នម និង​មិន​ស្រលាញ់​អ្នក វា​គ្មាន​បានការ​ឡើយ​ចំនុច​ទាំង​នោះ​។​

​អ្នក​ចិត្ត​វិទ្យា​បានផ្តល់​ដំបូន្មាន​ដល់​នារី​ថា ទោះបីជា​អ្នក​ស្រលាញ់​បុរស​ម្នាក់​យ៉ាងណាក៏ដោយ ក៏​អ្នក​មិន​ត្រូវ​ផ្តួចផ្តើម​មុន​ដែរ អ្នក​ត្រូវ​តែ​ឱ្យ​គេ​មក​បញ្ចេញ​ប្រាប់​អ្នក​មុន បើ​គេ​មិន​បញ្ចេញ សុខចិត្ត​អត់​ប្រសើរ​ជាង​ដើម្បី​កុំឱ្យ​គេ​មើលងាយ​។​
​គ្មាន​អ្នក​ដែល​ស្រលាញ់​អ្នក​ក៏​បាន​ដែរ អ្នក​អាច​មាន​សេរីភាព​ដើរលេង​គ្រប់​ទីកន្លែង ស្គាល់​មិត្តភក្តិ​ដែល​ថ្មី ស្គាល់​អ្វីដែល​ថ្មី​។​
​នៅក្នុង​ស្នេហា អ្នក​មិន​ត្រូវ​យក​ត្រ​ចៀស​ស្តាប់​ពាក្យ​ផ្អែមល្ហែម​ទាំងនោះ​ទេ អ្នក​ត្រូវ​តែ​យក​ភ្នែក​មើល មើល​ថា​គេ​លះបង់​ប៉ុណ្ណា ទើប​អាច​ដឹង​ថា​អ្នក​គួរតែ​អាច​ជ្រើសរើស​គេ​ជា​អនាគត​របស់​អ្នក​ឬទេ​។​
​អ្នក​គួរតែ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ដាក់​រូបថត​អ្នក​ក្នុង​ កាបូប​គេ ហើយ​ហ៊ាន​ដាក់​រូបថត​អ្នក​ក្នុង​Facebook ឬ​កម្មវិធី​ផ្សេងៗ​ដែល​គេ​លេង ថែមទាំង​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​អ្នក​គ្រប់បែបយ៉ាង នោះ​បញ្ជាក់ថា​គេ​ជា​មនុស្ស​ដែល​ល្អ​សម្រាប់​អ្នក​។

មាន​មនុស្ស​ខ្លះ​ចង់​បាន​តែ​អ្នក​មួយរយៈ​មកលេង​ទេ ដូចនេះ​គេ​នឹង​ធ្វើ​ជា​ស្រលាញ់​អ្នក​ខ្លាំង​ណាស់​ដើម្បី​ទទួល​បាន​ខ្លួន​ អ្នក​រួច គេ​នឹង​បោះ​អ្នក​ចោល​ហើយ រីឯ​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត គេ​នឹង​មិន​ធ្វើ​បែប​នេះ​ឡើយ គេ​នឹង​បណ្តុះបណ្តាល​មនោសញ្ចេតនា​អ្នក​តាម​សម្រួល​។​
​អ្នក​ត្រូវ​តែ​ចាំ​ថា សុខចិត្ត​យក​បុរស​ដែល​ពុំ​សូវ​មាន​លុយ ប៉ុន្តែ​សុខចិត្ត​ឱ្យ​អ្នក​ចាយ ដោយ​មិន​ត្រូវ​រើស​បុរស​ដែល​មាន​លុយ ប៉ុន្តែ​នៅពេលដែល​ចេញ​ក្រៅ​បរិភោគ​ជាមួយ​គ្នា​ម្តងៗ គេ​តែងតែ​យក​លុយ​ពី​អ្នក សូម្បី​តែ​មិន​អស់​ច្រើន​ក៏​គេ​យក​ដែរ​នៅពេល​ដែល​អ្នក​ឱ្យ មនុស្ស​បែប​នេះ​អ្នក​មិនគួរ​ពិចារណា​ទទួលយក​ឡើយ​។​
​អ្នក​ត្រូវ​តែ​ចាំ​ថា ត្រូវតែ​ល្អ​ចំ​ពោះ​ខ្លួនឯង​ច្រើន​ជាង​អ្នក​ដទៃ មិន​ត្រូវ​លះបង់​ចំពោះ​អ្នក​ដទៃ​ច្រើន​ឡើយ​ព្រោះ​បើ​អ្នក​លះបង់​កាន់តែច្រើន អ្នកនឹង​បាត់បង់​កាន់តែច្រើន​៕
ប្រភព៖ health.com.kh

តើអ្នកយល់យ៉ាងណា?

loading...

Leave a Reply

Your email address will not be published. Required fields are marked *

Content security powered by JaspreetChahal.org