យុវតី​​វ័យ​១៧ឆ្នាំ ដាវ ពី​កូន​អ្នកក្រ ក្លាយ​ជា​ថៅកែ​ហាង​​ នំ​ខេក​ល្បី​ឈ្មោះ​នៅ​បាត់ដំបង​ (មានវីដេអូ)

ជា​កូន​អ្នក​ខ្សត់ខ្សោយ​ខ្វះ​ទ្រព្យ​ធន យុវតី ដាវ​ ឬ​ថៅ​កែ​តូច មាន​អាយុ​​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​ជម្នះ​ឪពុកម្ដាយ ប្រើ​​ភាព​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​បើក​ហាង​នំខេក រហូត​ល្បី​​ឈ្មោះ​ខ្លាំង​ប្រចាំ​នៅ​ខេត្តបាត់ដំបង។

យុវតី​ដែល​ទើប​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ ឆ្នាំ​២០១៦ ថ្មី​ៗ​នេះ បាន​រំលឹកថាចាប់​ផ្តើម​មុខ​របរ​នេះ​ដំបូង កញ្ញា​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​បើក​ជា​ហាង​នោះ​ទេ គ្រាន់​បង្ហោះ​ស្មាដៃ​ខ្លួន​នៅ​ក្នុង​ហ្វេស ប៊ុក​​ប៉ុណ្ណោះ និង​​លក់​ក្នុង​តំលៃ​សមរម្យ​។ នៅ​ពេល​មាន​អតិថិជន​បញ្ជាទិញ​ទើប​ធ្វើ ហើយ​ដឹក​ឲ្យ​​ដល់កន្លែង។ ពេល​នោះ ក្នុង​មួយ​ថ្ងៃ នាង​អាច​បាន​លក់​ប្រហែល​ជា​១០​នំ។

233eeesd

​ពេល​សម្លឹង​ឃើញ​នំ​របស់​ខ្លួន​មាន​ទីផ្សារ​បណ្ដើរៗ ដាវ​ បាន​ប្រមែប្រមូល​លុយ​ដែល​ខ្លួន​រកបាន ដើម្បី​បើក​ហាង​នំ​​មួយ ​ដោយ​ចាប់​ពី​ផ្តើម​ពី​តូច​ទៅ​ធំ ហើយ​បច្ចុប្បន្ន ​​ហាង​នំមួយ​នេះ​មាន​បុគ្គលិក​៨​នាក់។ ជា​មធ្យម​ក្នុង​មួយថ្ងៃៗ​​ដាវ អាច​លក់​បាន​ចន្លោះ​ពី ១០០​ទៅ​២០០ នំ ប៉ុន្តែ​បើចំថ្ងៃបុណ្យ​ផ្សេងៗ​​​ដូច​ជា បុណ្យ​អ្នកម្តាយ​ជាដើម អាច​លោត​ដល់​៥០០នំ​ក៏​មាន។

អ្វី​​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៏ ​​ម៉ូដ​នំ​របស់​ថៅកែ​តូច សុទ្ធសឹង​ជា​ការ​ច្នៃប្រឌិត​ដោយ​ផ្ទាល់​ឯង​ មិន​ចំលង​ពីគេ។បច្ចុប្បន្នពេល​​នេះ​​យុវតី​ស្រស់ស្អាត​វ័យ ១៧ ឆ្នាំ មាន​សម្ថភាព​រក​ចំណូល ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូធារ​ជាង​មុន​ឆ្ងាយ​៕

Sokeke

43333333ss

4444ss

43eee

4rrf

ប្រភព៖ sabay

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org