ការដែល​មនុស្ស​ស្រី​ចេះ​តែ ​ហូរ​ឈាម នៅ​ពេល​មាន​ផ្ទៃ​ពោះ​ បណ្តាលមកពីអ្វី?

ការ​មាន​ផ្ទៃ​ពោះ គឺ​ជា​ដំណាក់​កាល​មួយ​ដែលមាន​សុភមង្គល​បំផុតនៅ​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី។ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​បាន​ជួយ​ប្រទះ​នូវ​បញ្ហា​អ្វី​មួយ ដូច​ជា​ការ​ហូរ​ឈាមដោយ​មិន​បាន​រំពឹង​ទុក សុភមង្គល​នោះ​​នឹង​ក្លាយ​ទៅ​ជា​​ក្តី​ព្រួយបារម្ភ​វិញ។ តាម​ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ការ​ហូរឈាម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​ធម្មតា ហើយ​ស្ត្រី​ភាគ​ច្រើន​បំផុតនៅ​តែ​មាន​សុខភាព​ល្អ​ពេល​ដែល​ជួប​បញ្ហា​បែប​នេះ។

ស្បូន​មនុស្ស​ស្រី​ចាប់​ផ្តើម​ប្រែ​ប្រួល

នៅ​ក្នុង​អំឡុង​ពេល​នេះ ស្បូន​របស់​មនុស្ស​ស្រី​នឹង​មាន​ការ​ប្រែ​ប្រែ​យ៉ាង​ខ្លាំង ដូច្នេះ​វា​បណ្តោល​ឲ្យ​ហូរ​ឈាម​តិច​តួច​ចេញ​មក​មិន​ជា​ធ្ងន់​ធ្ងរ​នោះ​ទេ។ តែ​មានករណី​មួយ​ចំនួន​អាច​មកពី​ឆ្អឹង​ត្រគាក​ត្រូ​បើក​បន្តិច​ម្តងៗ​មុន​ពេល​សម្រាល​កូន ឬ​មាន​ការ​រួម​ភេទ​ដែល​បណ្តោល​ឲ្យ​ហូរ​ឈាម។

មាន​ការ​កើត​ឡើង​យ៉ាង​រហ័ស​នៃ​សុក

ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ហូរ​ឈាម​ក្នុងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បណ្តោល​មក​ពី​ផ្នែក​ខ្លះ​នៃ​សុក ឬ​ក៏​ជញ្ជាំងនៃស្បូន​ត្រូវ​បាន​ដាច់​រហែក។ បញ្ហាមួយ​នេះ​ក៏​អាច​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បញ្ចេញ​កំលាំង​ពលកម្ម​ធ្ងន់ពេក​ផង​ដែរ ដែល​បង្ក​ឲ្យ​មាន​របួស និងបង្ក​ឲ្យ​មាន​បញ្ហា​ដល់ស្ត្រីជា​ម្តាយ។

ការ​មានកូន​ក្រៅ​ស្បូន

ការ​មាន​កូន​ក្រៅ​ស្បូន គឺ​ជា​រោគសញ្ញា​មួយ​ដែល​បណ្តោល​ឲ្យ​​ហូរ​ឈាម​តាម​ទ្វាមាស ហើយមាន​រយៈ​ពេល​នៃ​ការ​ឈឺចាប់​យូរ និង​ឈឺ​ត្រង់​បរិវេន​ពោះ។

ការ​ផ្សាំ​នៃ​ស្បូន

បន្ទាប់​ពី​ស៊ុតបានបង្ក​កំណើត​​នៅ​ក្នុង​ស្បូន វា​នឹង​ធ្វើ​​ការ​ផ្សាំ​ខ្លួន​ជា​មួយ​នឹង​ជញ្ជាំង​ស្បូននេះ។ ចាប់​តាំង​ពី​មាន​ការ​ផ្សាំ​នេះ​ អាច​បណ្តោល​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ក៏​មាន​ដែរ។

សុក​បាំង​មាត់​ស្បូន

ប្រសិន​សុក​បិតបាំង​ផ្នែក​ខ្លះ​នៃ​ស្បូន ឬ​បិទ​បាំង​មាត់​ស្បូនស្រុង​តែ​ម្តង អ្នក​គួរតែ​ទៅ​ជួប​ចេជ្ជ​បណ្ឌិត ដើម្បី​រក​វិធី​ការ​ពារ​កុំ​ឲ្យមាន​ការ​ហូរ​ឈាម​ច្រើន​ពេក។ ប្រសិន​បើ​នៅ​តែ​មាន​បញ្ហា​នេះ​កើត​មាន​ឡើង គួរតែ​កាត់​ផ្នែក​ខ្លះ​នៃ​សុក​ចេញដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ផ្សេង​​ដល់​ម្តាយ ឬ​ទារក​។

ការ​រលូត​កូន

នេះ​គឺ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ហូរ​ឈាម។ រោគ​សញ្ញា​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារមាសមក​ពី​ការមាន​ការ​​កក​ឈាមនៅ​ក្នុង​ស្បូន ​ហើយ​ចុះ​មួល​​យ៉ាង​ខ្លាំង​នៅក្នុង​ក្រពេះ និង​ឈឺ​ខ្នង។ គ្មាន​ស្ត្រី​ណា​ម្នាក់ដែល​ចង់​ជួប​ប្រទះ​នូវ​បញ្ហា​បែបនេះ​ឡើយ ដូច្នេះ​គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បានល្អ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ៕

ប្រភព៖ khmerpropey

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org