ស្ដេច​ប្រដាល់​ពិ ភពលោក​បង្ហាញ​ ភាព​ស្និទ្ធស្នាល​ជា​ មួយ​កីឡាករ​កម្ពុជា​ មុន​ពេល​បញ្ចប់ ​ទស្សនកិច្ច​ពីរ​ថ្ងៃ​

ស្ដេច​ប្រដាល់​ប្រចាំ​ប្រទេស ​ហ្វីលីពីន​ និង​ជា​ស្ដេច​ប្រដាល់​ទម្ងន់​ស្រាល​របស់​ស្ថាប័ន​ពិភព​លោក​ បាន​ជួប​ជា​មួយ​នឹង​កីឡាករ​កម្ពុជា​ មុន​ពេល​អម​ដំណើរ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​ ហ្វីលីពីន ទៅ​កាន់​ប្រទេស ​សិង្ហបុរី ។​

លោក​ ម៉ានី ប៉ាគីអាវ​ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជា​មួយ​កីឡាករ​កម្ពុជា ​ដូចជា​ លោក​ អេ​ ភូថង​ ជាដើម​ ព្រមទាំង​បាន​បង្ហាញ​បទពិសោធន៍​និង​ការ​យល់​ដឹង​របស់​លោក​អំពី​ជំនាញ​ប្រយុទ្ធ​នៅ​លើ​សៃវៀន​ទៀត​ផង ។​

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីហ្គោល ឌូតឺតេ ​បាន​ចូល​ជួប​ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ ជា​មួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដូច​ខាង​ក្រោម៖ ​ -អនុស្សរណៈ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ -អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា ។​

deeee555555555rrr

ប្រភព៖ kqube

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org