រឿង​ស្រី​ស្នេហ៍ កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ កម្លាំង​សមត្ថកិច្ច​ចាប់​ក្រ បួច​ទាំងអស់

(កោះកុង)៖ នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិតាកែវ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។ក្មេងស្ទាវ១ក្រុមមានគ្នា៤នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយដល់ពេលស្រ វឹងខ្លាំងក៏ផ្ដើមជជែកគ្នារឿងស្នេហា បណ្ដាលឲ្យកើតជាអំពើហិង្សាដេញកាប់ចាក់គ្នា ផ្អើលអស់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច តែចុងក្រោយត្រូវ កម្លាំងសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ចាប់ឃាត់ខ្លួនទាំងអស់និងបញ្ជួនទៅ ស្នងការខេត្តកោះកុង។

ក្មេងស្ទាវទាំង៤នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ១.ឈ្មោះ ឆាត ថន អាយុ២៥ឆ្នាំជាកម្មករ នេសាទ, ២.ឈ្មោះ លី ហ្វាស៊ី អាយុ២១ឆ្នាំ ជនជាតិចាម, ៣.ឈ្មោះ លី រូហ្សាក់ អាយុ២៦ឆ្នាំ ជនជាតិចាម, ៤ .ឈ្មោះ ប៉ុន ចិត្រាហបូសើ អាយុ១៩ឆ្នាំ ជនជាតិចាម ៣នាក់នេះ មានមុខរបរជាកម្មកររោងចក្រហើយអ្នកទាំង៤ នាក់មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។

ក្នុងការឃាត់ខ្លួនក្មេងស្ទាវទាំង៤នាក់នេះ កម្លាំងសមត្ថកិច្ចបានដកហូតបាន កាំបិតបុ័ងតោ ២ដើម ដាវសាម៉ូរ៉ៃ ១ដើម និងដែកឆាប១។ក្មេងស្ទាវទាំង៤នាក់នេះ ជាក្លើម្រាក់នឹងគ្នា ថែមទាំងផឹកស៊ីក្នុងវង់ជាមួយគ្នាទៀតឈ្លោះ គ្នារហូតប្រើអំពើហិង្សា ដោយសាររឿងស្នេហាត្រីកោណ ព្រោះក្នុងវង់ផឹកស៊ីនោះ មានមនុស្សស្រីផឹកជាមួយ ដែរ៕

ប្រភព៖ sensoknews

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org