ចំណង​ស្នេហា​អតីត​បេក្ខ​នារី «The Voice Cam​bo​dia» នាង សាន ស្រី​ឡៃ ត្រូវ​បាន​បញ្ចប់ (មានវីដេអូ)

ជារឿងដ៏គួឲ្យភ្ញាក់ផ្អើលថ្មីមួយទៀត សម្រាប់ទស្សនិកជន និងអ្នកលេងបណ្តាញសង្គម​ហ្វេ​ស​​ប៊ុក ខណៈនៅសុខៗស្រាប់អតីត​បេក្ខនារី ក្នុងកម្មវិ​ធីប្រឡង​ច​ម្រៀង «The Voice Cam​bo​dia» រដូវកាលទី២អ្នកនាង សាន ស្រីឡៃ បានប្រកាស នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួ​នថា «ជីវិតស្នេហ៍​របស់នាងជាមួយស្វាមី ពេល​នេះត្រូវដល់ផ្លូវបញ្ចប់គ្នាហើយ!»។

gun12

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកនាង សាន ស្រីឡៃ កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូប ភាពជាច្រើនភ្ជាប់ជាមួយឃ្លីបវីដេអូអង្គុយ និងដេកសម្រក់ទឹកភ្នែកថា « ជីវិតគូរបស់ខ្ញុំព្រាត់ប្រាសហើយសប្បា យចិត្ដចុះដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ…។ ចប់ហើយ​សុំទោសគ្រប់យ៉ាង!»។

ជាមួយគ្នានេះដែរ តារាចម្រៀងរលកថ្មីរបស់ផលិតកម្មភ្លេងរីខត អ្នកនាង សាន ស្រីឡៃ បានប​ញ្ជាក់នៅក្នុងឃ្លីប វីដេអូថា «ពេលនេះ សាន ស្រីឡៃ ខូចចិត្ត ហើយចាប់ពីថ្ងៃនេះតទៅ ស្រីឡៃ លែ​ងមានប្តីទៀតហើយព្រោះអី ស្រឡៃ មិនបានផ្តល់សេចក្តីសុខឲ្យគេ…!»។ ប៉ុន្តែបន្ទាប់ពីគ្នានេះ បែ​រ​ជា​មានស្រ្តី​ម្នាក់ចូលមក Commentបញ្ចើច បញ្ចើ​ ឲ្យនាងថា​« កាលមិនទាន់ក្លាយជា​តារា ឃើញសរសើរប្តីថាជាអ្នកទំនុកបម្រុងគ្រួសារប្តីល្អនិងរស់នៅជា មួយគ្នាបានកូនដល់ទៅពីរ តែដល់ពេលក្លាយជាតារាភ្លេចគុណប្តី ឈប់លម្លឹកគុណសម្បត្តិ ឃើញតែគុណវិបត្តិ !»។

13428430_1124241947596700_8546633054306984166_n

យ៉ាងណាមិញទោះបីជាមានការរិះគន់បែបនេះ ពីសំណាក់ស្រីម្នាក់​ខាងលើនេះ ពេលដែលនាងកំពុងតែជួប ទុក្ខក្តី តែគេពុំបានឃើញតារាស្រី កញ្ញា សាន ស្រីឡៃ ចេញមុខប្រតិកម្មតបតវិញ​នោះ​ឡើយពោលគឺគ្រាន់តែ នាងនិយាយរៀបពីវិបត្តិផ្លូវចិត្ត ដូចដែលមាននៅក្នុងឃ្លីបវីដេ​អូខាង​ក្រោ​យនេះ ប៉ុណ្ណោះ៕

13450142_1126622860691942_6603996134584245044_n

15027689_1447942985230750_5254695421924358617_n1

aod

lsoe

ប្រភព៖ khmertalking

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org