ក្រៅពីងាជា “រាជនីក្រមា” មាន សូនីតា នៅមានងាមួយទៀត​គឺ…..

តារាសម្តែងកញ្ញា មាន សូនីតា ត្រូវបានគេដាក់ងាថាជា “រាជនីក្រមា” ព្រោះនាងជាកំពូលអ្នកច្នៃម៉ូដសម្លៀកបំ ពាក់ ម៉ូដប្លែកៗ ចេញពីក្រមាខ្មែរយ៉ាងល្អប្រណិត។

ជាមួយគ្នានេះ កញ្ញាមាន សូនីតា នាងបាន លាក់នូវងាមួយទៀតរប់នាង ក្រៅពីងាជា “រាជនីក្រមា” គឺ នាងជា ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់កម្មវិធីប្រឆាំងការជួញដូរមនុស្ស (CTIP)របស់ទីភ្នាក់ងារ USAID នៅកម្ពុជា។

13935100_1149442941780957_5040735720524579_n

តាំងពីខែមិថុនា ឆ្នាំ ២០១៥ មក មាន សូនីតា ដែលគេច្រើនស្គាល់ថាជា “រាជនីក្រមា” និងជាតារានៅក្នុងកម្មវិធីសកម្មភាពអប់រំ Loy9, Love9 និង Klahan9 តាមវិទ្យុ BBC បានធ្វើការជាមួយកម្មវិធី CTIP នៅកម្ពុជា ដើម្បីលើកកំពស់ការយកចិត្តទុកដាក់និងការអប់រំរបស់ សាធារណជន នៅក្នុងការការពារកុំអោយមនុស្សរងគ្រោះដោយការជួញដូរ ហើយធ្វើចំណាកស្រុកប្រកបដោយការប្រឈមនឹងគ្រោះថ្នាក់។

loading…

 

14705679_10154105262923224_2254852881298555267_n

ក្នុងនាមជាកូននៃឳពុកម្តាយជាជនធ្វើចំណាកស្រុក សូនិតាសង្ឃឹមថា តួនាទីរបស់នាងក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងជំរុញទឹកចិត្តដល់ជនដែលធ្លាប់រងគ្រោះដោយការជួញដូរមនុស្ស អោយរស់នៅដោយមានក្តីសង្ឃឹម។

14718759_10154105262928224_6818497183626396080_n

នៅខែកញ្ញា សូនិតាបានចូលរួមជាមួយលោកស្រី Polly Dunford ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា នៅក្នុងវេទិកាសំលេងនៃជនរងគ្រោះដោយការជួញដូរមនុស្ស ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលនៅទីនោះ នាង និងអតីតជនរងគ្រោះដោយការជួញដូរបានលើកអនុសាសន៍ទៅកាន់រដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលស្តីពីវិធីធ្វើយ៉ាងណាដែលល្អបំផុតក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស៕

loading…

 

944860_1068323459892906_5108311569040798810_n

12495050_1066115950113657_4678821311750927013_n

13718713_1133834833341768_5263665484805942708_n

ប្រភព៖ chnchannel

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org